អំពីយើង
សា្វគមន៍មកកាន់តាមម៉ល នៅទីនេះមានផលិតផលថ្មីៗជារៀងរាល់សប្តាហ៍
តាមម៉ល កន្លែងដែលផ្តល់បទពិសោធន៍ថ្មីមួយ សម្រាប់យើងទាំងអស់គ្នា !
ចក្ខុវិស័យរបស់យើង
គឺជាកន្លែងមួយដែលផ្តល់បទពិសោធន៍ទិញទំនិញដែលមានភាពងាយស្រួល សម្បូរបែប គុណភាពខ្ពស់ តម្លៃសម្យរម្យ ផលិតផលមានស្តង់ដា បំពេញតម្រូវការដល់ការប្រើប្រាស់ប្រចាំថ្ងៃ និងគួរជាទីទុកចិត្តរបស់ប្រជាជនយើង
បេសកម្មរបស់យើង
យើងស្វែងរកផលិតផលដែលមានគុណភាព ផលិតផលថ្មីៗ ដែលបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នក ឲ្យកាន់តែទំនើប ទូលំទូលាយ និងមានភាពជឿនលឿន ប្រកបដោយស្តង់ដា និងភាពច្នៃប្រឌិត
តម្លៃរបស់យើង
-ភាពស្មោះត្រង់: តាមម៉លនឹងប្រកាន់ខ្ជាប់ភាពស្មោះត្រង់ ការគោរពផ្តល់តម្លៃទៅអតិថិជនជាចំបង ដែលជាឆន្ទះក្នុងការកសាងភាពរីកចម្រើន និងការអភិវឌ្ឍន៍
-ទំនុកចិត្ត និង សេវាកម្ម: យើងផ្តល់ជូននូវទំនុកចិត្តក្នុងការទិញទំនិញ ជាមួយផលិតផលដែលមានគុណភាព ផលិតផលដែលផ្តល់អត្ថប្រយោជន៍ និងការធានាជូនយ៉ាងកក់ក្តៅ សេវាកម្មប្រកបដោយទំនួលខុសត្រូវ និងការយកចិត្តទុកដាក់សម្រាប់អ្នកទាំងអស់គ្នា
-ក្រមសីលធម៌ និងសុជីវធម៌: ការផ្តល់ជូន និងចែករំលែកអំពីការប្រើប្រាស់ ការពិភាក្សាអំពីទំនិញ ប្រកបដោយសុជីវធម៌ក្រមសីលធម៌ស្របតាមស្តង់ដារ ទាំងការទិញទំនិញដោយផ្ទាល់ និង តាមរយៈអនឡាញ
-ការចូលរួមចំណែក: គោលដៅដ៏ធំរបស់យើងគឺចូលរួមចំណែក ផ្តល់សេវាកម្ម ការងារ ការអភិវឌ្ឍន៍ សម្រាប់ប្រជាជនយើង និងប្រទេសជាតិទាំងមូល